រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ីអំពាវនាវ​​ឲ្យ​មេដឹកនាំ​សហភាព​អឺរ៉ុប ​ប្រកាន់​ខ្ជាប់​​នូវ​កិច្ច​ព្រមព្រៀង​​​នុយក្លេអ៊ែរ​អ៊ីរ៉ង់

រុស្ស៊ី ៖ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក សឺហ្គេ ឡារ៉ូវ អំពាវនាវ​​ឲ្យ​មេដឹកនាំ​សហភាព​អឺរ៉ុប​ប្រកាន់​ខ្ជាប់​​នូវ​កិច្ច​ព្រមព្រៀង​​​នុយក្លេអ៊ែរ​អ៊ីរ៉ង់ អំឡុង​កិច្ច​ពិភាក្សា​ក្នុង​តំបន់​សូឈី​ជាមួយ​សម​ភាគី​ចិន​គឺ​លោក វ៉ាង យី កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

​លោក ឡារ៉ូវ បាន​ប្រាប់​ដល់​ក្រុម​អ្នក​សារព័ត៌មាន​​ថា លោក​រំពឹង​ថា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​​លោក ម៉ៃ ផុមផ្យូ ព្យាយាម​ដាក់​សំពាធ​ទៅ​លើ​​ក្រុម​ប្រទេស​មហាអំណាច​​ សហភាព​អឺរ៉ុប​ឲ្យ​ដើរ​ចេញ​ពី​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ។ ​លោក​បាន​បន្ថែម​ថា កិច្ចព្រមព្រៀង​​នេះ​មិន​បាន​ធ្វើ​អ្វី​​មួយ​ ដើម្បី​​បញ្ឈប់​អ៊ីរ៉ង់​​ពី​ការ​ផលិត​​មីស៊ីល​ ឬ​ក៏​ធ្វើ​ឲ្យ​​មាន​អស្ថិរភាព​​នៅ​តំបន់​មជ្ឈិមបូព៌ា​ឡើយ។ ​

ការ​ធ្វើ​អត្ថាធិប្បាយ​​​នេះ​បាន​កើត​ឡើង​​ មួយ​ថ្ងៃ​មុន​ពេល​លោក ផុមផ្យូ ត្រូវ​ជួប​ជាមួយ​លោក ឡារ៉ូវ នៅ​ទីក្រុង​សូឈីសម្រាប់​ការ​ពិភាក្សា​​មួយ​ចំនួន ​​ដោយ​លុប​ចោល​​​​ការ​ធ្វើ​ដំណើរ​​ទៅ​កាន់​ទីក្រុង​មូស្គូ នៃ​ដំណើរ​​ទស្សនកិច្ច​​ទៅ​កាន់​រុស្ស៊ី​របស់​លោក បែរ​ទៅ​ចូល​រួម​ប្រជុំ​​នៅ​ទីក្រុង​​ប្រុសសែល ដែល​​នៅ​ទី​នោះ​ក្រុម​មេដឹកនាំ​​​របស់​ប្រទេស​អ៊ីរ៉ង់ ស្ថិត​ក្នុង​ចំណោម​រឿង​រ៉ាវ​ផ្សេង​ៗ​ទៀត​។

សូមជម្រាបថា ភាព​តាន​តឹង​​បាន​កើន​ឡើង​កាល​​ពី​សប្ដាហ៍​​មុន​នៅ​ពេល​​ដែល​អ៊ីរ៉ង់​​បាន​និយាយ​ថា ​បណ្ដា ​ប្រទេស​ហត្ថលេខី​ចំពោះ​កិច្ច​ព្រមព្រៀង​នោះ​ មាន​រួម​ទាំង​ប្រទេស​សហភាព​អឺរ៉ុប​​មួយ​ចំនួន បច្ចុប្បន្ន​មាន​រយៈ​ពេល ៦០ថ្ងៃ​​ដើម្បី​​បង្កើត​​ផែន​ការ​ការពារ​​ប្រទេស​​របស់​លោក​ ឲ្យ​រួច​​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក៕