ឧត្ដមសេនីយ៍ឯក ស ថេត ដឹកនាំគណៈប្រតិភូទៅទស្សនា និងស្វែងយល់នៅក្រុមហ៊ុនបំពាក់កាមារ៉ាសុវត្ថិភាពតាមដងផ្លូវនៅទីក្រុងស៊ិនជិន

ភ្នំពេញ ៖ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅទស្សនា និងស្វែងយល់នៅក្រុមហ៊ុនបំពាក់កាមារ៉ាសុវត្ថិភាពតាមដងផ្លូវ នៅទីក្រុងស៊ិនជិន ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន។

បន្ទាប់ពីមានការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ពីសំណាក់តំណាងក្រុមហ៊ុនរួចមក ឃើញថា កាមេរ៉ាសុវត្ថិភាព ដែលជាបច្ចេកវិទ្យាចុងក្រោយ មានប្រយោជន៍យ៉ាងច្រើនដល់សមត្ថកិច្ច ដូចជា ៖ នៅពេលមានគ្រោះថ្នាក់ចរាចរណ៍ កាមេរ៉ាសុវត្ថិភាពអាចវិភាគជនបង្កថា តើពាក់អាវពណ៌អ្វី,ឡានពណ៌អ្វី, ស្លាកលេខ,សក់របស់ជនបង្កពណ៌អ្វីជាដើម។

ដោយឡែកនាព្រឹកថ្ងៃអង្គារ៍​ ទី១៤​ ខែឧសភា​ ឆ្នាំ២០១៩នេះ ​លោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងប្រតិភូ​ មកស្វែងយល់បច្ចេកវិទ្យាទំនើបៗនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន​ Huawai ស្ថិតនៅទីក្រុងស៊ីនជិន​ ខេត្តក្វាងទុង​នៃសាធារណរដ្ឋប្រជាមានិតចិន៕