ទេសរដ្ឋមន្ត្រី​ អូស្មាន​ ហាស្សាន់​ អញ្ជើញជាអធិបតីចែកកញ្ចប់អាហារស្រាយបួស​ជូនដល់សាសនិកឥស្លាម​នៅខណ្ឌឫស្សីកែវ​

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី​១៤​ ខែឧសភា​ ឆ្នាំ២០១៩​នេះ លោក ទេសរដ្ឋមន្ត្រី​ អូស្មាន​ ហាស្សាន់​ ប្រធាន​អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា​បាន​អញ្ជើញជាអធិបតី​ក្នុងពិធីសំណេះសំណាល​សាកសួរសុខទុក្ខ​ និង​ ចែកកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន​ ជូនដល់លោកតា​ លោកយាយ​ និងបងប្អូន​សាសនិកឥស្លាម​ចំនួន​២០០គ្រួសារ​ នៅវិហារគីឡូម៉ែត្រ​៨​ សង្កាត់ច្រាំងចំរេះ២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។

អំណោយទាំងនេះ​ទទួលបានការឧបត្ថម្ភពី​មូលនិធិឌីយ៉ាណែត​ នៃប្រទេសតួកគី​សហការជាមួយ​អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា​។ ក្នុងកញ្ចប់អំណោយនីមួយៗរួមមាន អង្ករ​ ១០គីឡូក្រាម ប្រេងឆា​ ៥លីត្រ ស្ករស​ ៥គីឡូក្រាម អំបិល​ ១គីឡូក្រាម និង​ សណ្តែកខៀវ​ ១គីឡូក្រាម​។

សូមជម្រាបផងដែរថា​ ក្នុងខែរ៉ាម៉ាឌន​ ២០១៩​ នេះ​ មូលនិធិឌីយ៉ាណែត​នៃប្រទេសតួរគី​ សហការ​ជាមួយ​ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា​ នឹងបន្តចែកកញ្ចប់ឧបភោគបរិភោគនេះ​ នៅក្នុងខេត្តចំនួន​ ៥​ ទៀត​ ដូចជា​ កំពង់ធំ​ កំពង់ឆ្នាំង​ ពោធិ៍សាត់​ បាត់ដំបង​ និង​ ប៉ៃលិន​៕