ថ្ងៃទី១៤ ខែឧសភានេះ រកឃើញយានយន្ដល្មើសច្បាប់៦២២គ្រឿង និងពិន័យ៣៨៥គ្រឿងនៅទូទាំងប្រទេស

ភ្នំពេញ ៖ ក្នុងយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង ៣,១០១គ្រឿង រកឃើញល្មើសច្បាប់៦២២គ្រឿង (ម៉ូតូ៣៨%) អប់រំ២៣៧គ្រឿង និងពិន័យ៣៨៥ គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៤ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន១,៩២១គ្រឿង, អប់រំ១៦៧គ្រឿង និងពិន័យ២៩៣គ្រឿង។

របាយការណ៍បញ្ជាក់ថា រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣៨, ៦៨២គ្រឿង រកឃើញយានយន្តល្មើស ៨,១៣៧គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ ២,៧៧៩គ្រឿង និងពិន័យ ៥,៣៥៨ គ្រឿង៕