ថ្ងៃទី១៤ ខែឧសភាម្សិលមិញ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៤ករណី ឃាត់ខ្លួនមនុស្ស២០នាក់

ភ្នំពេញ ៖ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញ កម្លាំងសមត្ថកិច្ចបង្ក្រាបចំនួន១៤ករណីដោយឃាត់ខ្លួនជនសង្ស័យ២០នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៤ករណី ឃាត់ខ្លួន១៩នាក់ និងប្រើប្រាស់០ករណី ឃាត់ខ្លួនម្នាក់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ មានចំនួនសរុប ២,៨៧៨ករណី ដោយឃាត់មនុស្សចំនួន ៦១៣០នាក់ (ស្រី៤៩២នាក់) (ជនបរទេស១៤០នាក់ ស្រី៣១នាក់ មាន៧សញ្ជាតិ)៕