លោក Pompeo ៖ អាមេរិក​នឹងមិន​ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ឡើយ​

អាមេរិក ៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​និយាយថា​សហរដ្ឋអាមេរិក នឹងមិន​ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ឡើយ បើទោះបី​ជាមាន​ភាព​តានតឹង​កើនឡើង​រវាង​ប្រទេស​ទាំងពីរ​ក៏ដោយ​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC ។​

​ថ្លែង​នៅក្នុង​ប្រទេស​រុស្ស៊ី​លោក Pompeo បាន​និយាយថា​សហរដ្ឋអាមេរិក​និង​ប្រទេស​អ៊ីរ៉ង់ កំពុង​ស្វែងរក​ឱ្យ​ប្រ​ព្រឹ​ត្ដ​ដូច​ប្រទេស​ធម្មតា ប៉ុន្តែ​នឹង​ឆ្លើយតប​ប្រសិនបើ​ផលប្រយោជន៍​រវាង​រង​ផលប៉ះពាល់​។​

​ទន្ទឹមនឹង​នេះដែរ​មេដឹកនាំ​ជាន់ខ្ពស់​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei ក៏បាន​និយាយ​ផងដែរ​ថា​នឹង​គ្មាន​សង្គ្រាម​ជាមួយ​សហរដ្ឋអាមេរិក​នោះទេ​។​

​គួរ​បញ្ជាក់ថា ការឡើង​កម្ដៅ​នៃ​ភាព​តានតឹង​នេះ​បាន​កើតឡើង​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​សហរដ្ឋអាមេរិក​បានដាក់​ពង្រាយ​នាវាចម្បាំង​និង​យន្តហោះ​ចម្បាំង​ទៅកាន់​ឈូង​សមុទ្រ Gulf នៅ​មជ្ឈិមបូព៌ា​៕