កម្ពុជា និងអង្គការមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ បានប្តេជ្ញាចិត្តរបស់ខ្លួន ពីការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការភាគីទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឆន្ទៈត្រូវបានបង្ហាញដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Sandra Bernklau តំណាងតែងតាំងថ្មីនៃអង្គការមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) ប្រចាំកម្ពុជា ក្នុងជំនួប នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២៕