Update ៖ អ្នកការទូត​រុស្ស៊ី២នាក់​ស្លា​​ប់ ក្នុង​ហេតុការណ៍​ការវាយប្រហា​រ​ភេរវកម្ម​នៅ​ទីក្រុង​កា​ប៊ុល​

មូ​ស្គូ​ ៖ ការ​បំផ្ទុះ​វាយប្រហារ​ត្រូវបាន​គេ​គិតថា បានកើត​ឡើងនៅ​ជុំវិញ​ជ្រុង​ពី​ទ្វារ​សំខាន់​នៃ​ស្ថានទូត​រុស្ស៊ីក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។​

របាយការណ៍​ដដែល បាន​បញ្ជាក់ថា មនុស្ស​រហូតដល់២០នាក់ ប្រហែលជា​ត្រូវបាន​សម្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នេះ ដោយ​ឃាតករ​រត់​ចូល​សំដៅលើ​មនុស្ស​ដែល​កំពុង​តម្រង់​ជួរ​សុំ​ទិដ្ឋាការ ខណ​អ្នកយាម ត្រូវបាន​បាញ់សម្លាប់​៕