ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៧ ខែកញ្ញានេះ

អាស៊ាន  តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣៤.១លាននាក់ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,៦ម៉ឺននាក់ដែរ។ បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១ម៉ឺននាក់ ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ១១,៤២៤,០៥៥នាក់ (ស្លាប់ ៤៣,១២៣នាក់)។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងចំនួន ៦,៣៧៨,៤៨៩នាក់ (ស្លាប់ ១៥៧,៦៩៦នាក់)និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ៤,៧៩៥,០០៩នាក់ (ស្លាប់ ៣៦,២៥៥នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ៤,៦៦២,៥៦៩នាក់ (ស្លាប់ ៣២,៤៦៧នាក់), ហ្វីលីពីន ឆ្លងចំនួន ៣,៨៩៤,៨៤០នាក់ (ស្លាប់ ៦២,១១៨ នាក់), សិង្ហបុរី ឆ្លងចំនួន ១,៨៥០,០១៥នាក់ (ស្លាប់ ១,៥៩៦នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៥,៨០០នាក់ (ស្លាប់ ១៩,៤៤២នាក់), ព្រុយណេ ឆ្លងចំនួន ២២០,២៤៥នាក់ (ស្លាប់ ២២៥នាក់), ទ្បាវ ឆ្លងចំនួន ២១៤,៥៦៣នាក់ (ស្លាប់ ៧៥៧នាក់) និងកម្ពុជា ឆ្លងចំនួន ១៣៧,៦៧៩នាក់ (ស្លាប់ ៣,០៥៦នាក់)៕