បុរសមានវយ័ចំណាស់ល្មោភភកាមម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ

ខេត្តក្រចះ ៖ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នគរបាលស្រុកស្នួល ខេត្តក្រចេះបានចុះធ្វើការចាប់ខ្លួន បុរសវ័យចំណាស់ម្នាក់មានអាយុ៦៧ឆ្នាំ ឈ្មោះ ញឹប ជឿន បច្ចុប្បន្នរស់នៅភូមិវត្ត ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះពីបទរំលោភសេពសន្ថវៈក្មេងស្រីអាយុ៧ឆ្នាំ ដែលបានប្រព្រឹត្តកាលពីខែ៣ ឆ្នាំ២០១៩ បានសម្រេច៥លើកទើបបែកការណ៍។

សមត្ថកិច្ចបានឲ្យដឹងថា​ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងតាមពាក្យបណ្តឹងចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះរបស់ឈ្មោះ វី រ៉ែម ភេទស្រី អាយុ៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិវត្ត ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ( ត្រូវជាម្តាយជនរងគ្រោះ) ប្តឹងមកការិយាល័យប្រឆាំងការជួញដូរមនស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះពីបទរំលោភសេពសន្ថវៈ។

បច្ចុបប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាខេត្តក្រចេះដើម្បីអនុវត្តតាមនីតិវិធី៕ ដោយ ៖ ស៊ាន ចន្ទ័ដា