ថ្ងៃទី១១ ខែមិថុនានេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនចំនួន២២ករណី ឃាត់ខ្លួនមនុស្ស៣១នាក់នៅទូទាំងប្រទេស

ភ្នំពេញ ៖ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសសម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាប២២ករណី ឃាត់ខ្លួនមនុស្ស៣១នាក់។ ក្នុងនោះករណីប្រើប្រាស់១១ករណី ឃាត់ខ្លួនមនុស្ស១៦នាក់ និងករណីជួញដូរ១១ករណី ឃាត់ខ្លួន១៥នាក់។

​ ការបង្ក្រាប​គ្រឿងញៀន​នៅថ្ងៃនេះ រួមមាន ៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​, ខេត្តបាត់ដំបង​, កំពង់ឆ្នាំង​, កណ្តាល​, មណ្ឌលគិរី​, ពោធិ៍សាត់​, រតនគិរី​, សៀមរាប​, រាជធានី​ភ្នំពេញ និង​ខេត្តបន្ទាយមានជ័យ។ ចំណែកវត្ថុតាង​រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៣៧,៧​ក្រាម និង​៦​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន​(wy)= ០,៩០​ក្រាម៕