កម្មករ-កម្មការនីរោងចក្រសាន់រ៉ាយស៍នៅស្រុកស្វាយទាបធ្វើកូដកម្មមិនចូលធ្វើការដោយចោទថាថៅកែររំលោភលើសិទ្ធិកម្មករ

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១១ មិថុនា ២០១៩នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គ័ហ្គារឺ័សសស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប មានកម្មករកម្មការនីរោងចក្រសាន់រ៉ាយស៍ចំនួន១៥៦២នាក់ ស្រី៤២០នាក់ធ្វើកូដកម្ម។

ការតវ៉ារបស់កម្មករ-កម្មការិនីដោយទាមទារ១១ចំណុចរួមមាន ៖ ១.សូមឲ្យមានតំណាងកម្មករដើម្បីសម្របសម្រួលការងាររបស់កម្មករកម្មការនី ។ ២.ថ្ងៃអាទិត្យសុំកុំបង្ខំកម្មឲ្យធ្វើការថែមម៉ោងត្រូវធ្វើការតាមស្ម័គ្រចិត្ត និងថ្ងៃបុណ្យទានសុំប្រាក់បន្ថែម១ភាគ៣នៃប្រាក់គោល។ ៣.សុំបន្ថយចំនួនផលិត។ ៤.សូមគោរពសិទ្ធិកម្មករផង។ ៥.សុំច្បាប់កុំតឹងតែងពេក។ ៦.សូមឱ្យមានសហជីពនៅក្នុងរោងចក្រ។ ៧.សូមឱ្យមានម៉ោងសម្រាកបាយថ្ងៃត្រង់។ ៨.សូមកុំបញ្ឈប់អ្នកតវ៉ាក្នុងការិយាល័យ។ ៩.សូមគិតលុយវេនយប់ពេលថ្ងៃខុសគ្នា។ ១០.សូមឱ្យអ្នកពោះធំ និងអ្នកសម្រាលកូនចេញមុនម៉ោងធ្វើការកុំបញ្ឈប់ពួកគាត់ និង១១.សូមឲ្យមានលុយសុខភាព០៥ដុល្លារក្នុងមួយខែ។

បើតាមតំណាងកម្មករម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មូលហេតុនាំឲ្យកម្មករកម្មការនីផ្ទុះធ្វើកូដកម្មមិនចូលធ្វើការនេះដោយសារថៅកែររោងចក្រសាន់រ៉ាយស៍ដែលជាជនជាតិចិនបានរំលោភលើសិទ្ធិកម្មករហើយពេលតំណាងកម្មករធ្វើការតវាថៅកែរចិនរូបនោះបានវាយទៅលើកម្មករម្នាក់ដោយចោទថាកម្មកររូបនោះញុះញង់កម្មករកម្មការនីឲ្យតវានិងគម្រាមកំហែងដល់កម្មករដែលតវា ថានិងបញ្ឈប់ការងារ។ប្រភពពីកម្មករដ៏ដែលបន្តទៀតថា នៅក្នុងរោងចក្រសាន់រ៉ាយគ្មានតំណាងកម្មករ

ទើបពិបាកនឹងធ្វើការសម្របសម្រួលនៅពេលមានវិវាទឬមានករណីរំលោភលើសិទ្ធិរបស់កម្មករទើបទាមទារសុំឲ្យគណកម្មការដោះស្រាយវិវាទនៃក្រសួងការងារជួយដោះស្រាយនិងសូមទាមទារគោលការណ៍ដែលជាសិទ្ធិរបស់កម្មករកម្មការនីចំនួន១១ចំណុចខាងលើដើម្បីការពារសិទ្ធិកម្មករកម្មការនី ក៏ប៉ុន្តែភាគីថៅកែរចិនមិនយល់ព្រម។

ទាក់ទិនករណីកម្មករកម្មការនីធ្វើកូដកម្មនេះដែរលោកនួនសំបូរនាយការិយាល័យមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវវៈខេត្តស្វាយរៀងបានមានប្រាសន៍តាមទូរសព្ទ័នៅវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី១១នេះថា ការសម្របសម្រួលដោះស្រាយវិវាទរបស់គណកម្មការដោះស្រាយវិវាទមិនទាន់ទទួលលទ្ធផលអ្វីទាំងអស់ដែលកម្មករកម្មការនីទាមទាចំនួន១១ចំណុចនោះ។

រហូតដល់ម៉ោង៣ និង០០នាទីរសៀលថៅកែររោងចក្រសាន់រ៉ាយស៍មិនទាន់ទទួល១ចំណុចណានៅឡើយទេ។ ហើយអ្វីគួរឲ្យសោកស្តាយនោះម្ចាសស់តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គឺហ្គារឺសសមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលស្តាប់ឬថតផ្តិតយករូបភាពឡើយ៕ ដោយ ៖ ភក្តី