ព្រះមហាក្សត្រ​ថៃ​ចេញ​ព្រះរាជក្រឹត្យតែងតាំង​លោក ប្រា​យុទ្ធ នាយករដ្ឋមន្ត្រី​ជាផ្លូវការ

ថៃ ៖ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ លោក ប្រា​យុទ្ធ ចាន់​អូ​ចា ត្រូវបាន​ព្រះមហាក្សត្រ​ថៃ ព្រះបាទ​មហា Maha Vajiralongkorn បានចេញ​ព្រះរាជក្រឹត្យ​ទទួលស្គាល់​ជា​នាយករដ្ឋមន្ត្រី​ថៃទី ២៩ ជា​ផ្លូវការ​ហើយ ។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន bangkokpost​។

​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ថៃ​កាលពី​សប្ដាហ៍​មុន ដោយ​ទទួលបាន​សំឡេងគាំទ្រ​ពី​សមាជិកសភា​ចំនួន ៥០០​សំឡេង ក្នុងចំណោម​សមាជិកសភា​សរុប ៧៥០​នាក់​។

​ក្នុង​ពិធី​ទទួលស្គាល់​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ លោក ប្រា​យុទ្ធ បានបង្ហាញ​គំនិត​សុទិដ្ឋិនិយម​ជាមួយ​ការស្បថ​ស្បែ​រថា លោក​នឹង​ថែរក្សា​ការពារ​សន្តិភាព និង​ការឯកភាព​ជាតិ​របស់​ប្រទេស​ថៃ​ទាំងមូល​។ លោក ប្រា​យុទ្ធ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​នឹង​លើកកម្ពស់​បរិយាកាស​ស​ន្តិ​ភាព និង​ឯកភាព​នៅក្នុង​សង្គម ដោយ​ឈរលើ​ក្ដី​ស្រឡាញ់ ការឯកភាព​ជាតិ និង​ការ​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅវិញទៅមក​… ហើយ​មិនតែប៉ុណ្ណោះ ខ្ញុំ​ក៏​សូម​សន្យា​ផងដែរ​ថា នឹង​ការពារ​សេចក្ដីថ្លៃថ្នូរ​រ​បស់​ស្ថាប័នរដ្ឋ សាសនា និង​របបរាជានិយម ដែលជា​ទីស្រឡាញ់​របស់​ប្រជាជន​ថៃ​»៕