រកឃើញ​ក្រុម​ជម្រើសជាតិ​៥​ឡើងទៅ​ជុំ​ទី​២​វគ្គ​ជម្រុះ World Cup

​បាល់ទាត់ ៖ រកឃើញ​ក្រុមបាល់ទាត់​ជម្រើសជាតិ​៥ ហើយ​ក្នុង​តំបន់​អាស៊ី​ដែល​បាន​ឡើងទៅ​ជុំ​ទី​២ជម្រុះ​បាល់ទាត់​ពិភពលោក២០២២​។ ករណី​ប្រកួត​របស់ស្រីលង្កា និង​ម៉ា​កាវ រង់ចាំ​ការសម្រេច​របស់ AFC និង FIFA​។​

​ក្រុមបាល់ទាត់​ជម្រើសជាតិ​ទាំង​៥​ដែល​បាន​ឡើងទៅ​ជុំ​ទី​២ ជម្រុះ​បាល់ទាត់​ពិភពលោក ២០២២ រួមមាន កម្ពុជា ម៉ុង​ហ្គោល បង់​ក្លា​ដេ​ស ម៉ាឡេស៊ី និង​ហ្គា​ម ។​

​សូមបញ្ជាក់ថា ការចាប់​ឆ្នោត​ជ្រើសរើស​ពូ​ល​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​តំបន់​អាស៊ី​ជុំ​ទី​២​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា ដែលជា​ប្រទេស​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត FIFA World Cup 2022៕