សម្តេចតេជោ ហ៊ុន សែន ៖ បច្ចេកវិទ្យាឌីជីថលនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្តល់គុណវិបត្តិផ្សេងៗ

ខេត្តសៀមរាប ៖ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ថា បច្ចេកវិទ្យា ឌីជីថល នៃប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានបានផ្តល់គុណវិបត្តិផ្សេងៗ។  បញ្ហានេះធ្វើឱ្យសកលលោកកំពុងប្រឈមទៅនឹងព័ត៌មានក្លែងបន្លំ ការញុះញង់បញ្ឆេះ កំហឹង ការជេរប្រមាថដោយការស្អប់ខ្ពើម និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដូចជាការហែកចូលបំផ្លាញឯកសារសាធារណៈ ការជំរិតទារប្រាក់ តាមប្រព័ន្ធអនឡាញ ការរំលោភលើសិទ្ធិបុគ្គលជាដើមបាននិងកំពុងគំរាមដល់សន្តិសុខតំបន់ និងសកលលោកទាំងមូល។

សម្តេចបានថ្លែងថា ដើម្បីទប់ស្កាត់បញ្ហាទាំងអស់នេះតម្រូវឱ្យភាគីញក់ព័ន្ធទាំងអស់ រួមគ្នាបង្កើននូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌក្នុងតំបន់ និង សកលលោកដើម្បីប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យានេះ៕