ការដេញថ្លៃគម្រោងកែលំអរផ្លូវលំចំនួន១០ក្នុងស្រុកកំពង់រោទ៌មានភាពរញ៉ឹករញ៉ៃ

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ២០១៩ នៅសាលប្រជុំសាលាស្រុកកំពង់រោទ៌មានរៀបចំពិធីដេញថ្លៃគម្រោងកែរលម្អផ្លូវលំក្រាលខ្សាច់ភ្នំ និងក្រាលក្រួសក្រហមចំនួន១០ខ្សែក្នុងឃុំចំនួន១០នៃរដ្ឋបាលស្រុកកំពង់រោទ៌ដោយមានការចូលរួមពីលោក សុច ពិសី អភិបាលស្រុកកំពង់រោទ៌ ព្រមទាំងតំណាងក្រុមហ៊ុនចំនួន២៧ក្រុមហ៊ុនបានចូលរួមដេញថ្លៃ។

ការដេញថ្លៃនេះដែរគឺមើលទៅមានភាពរញ៉ឹករញ៉ៃខ្វះសណ្តាប់ធ្នាប់ធ្វើឲ្យដំណើរការដេញថ្លៃពន្យារពេលលើសម៉ោងកំណត់៣០នាទី គឺការកំណត់ពេលវលាចាប់ទទួលពាក្យនៅវេលាម៉ោង៩ និង០០នាទីព្រឹក បិទឈប់ទទួលពាក្យនៅវេលាម៉ោង៩ និង១០នាទីព្រឹក ក៏ប៉ុន្តែពន្យារពេលដល់វេលាម៉ោង៩ និង៤០នាទីព្រឹកដោយសារមនុស្សតំណាងក្រុមហ៊ុនមកចូលរួមដេញថ្លៃបង្កើតភាពរញ៉ឹករញ៉ែដើរប្រសេចប្រសាចខ្លះឈរទ្រឹងមិនព្រមយកឯកសារដាក់ចូលដេញថ្លៃទេរហូតដល់មន្ត្រីលទ្ធកម្មប្រកាសបិទទើបនាំគ្នាប្រច្រៀតដាក់ដេញថ្លៃ ហើយក្រុមហ៊ុនខ្លះទៀតពេលក្រុមប្រឹក្សាឃុំលោកបិទឈប់ទទួលហើយនៅតែតវ៉ាសុំដាក់ដេញថ្លៃដែរធ្វើឲ្យមន្ត្រីបច្ចេកទេសក្រពុលមុខយ៉ាងខ្លាំង។

មុននឹងដំណើរការដាក់ឲ្យដេញថ្លៃ លោក សុច ពិសី អភិបាលស្រុកកំពង់រោទ៌បានមានប្រសាសន៍ណែនាំអំពីគោការណ៍ និងលក្ខខណ្ឌក្នុងការដាក់ដេញថ្លៃនេះថា សូមឲ្យម្ចាស់ក្រុមហ៊ុនទាំងអស់ដែលមកចូលរួមដេញថ្លៃគម្រោងកែលម្អផ្លូវទាំង១០ខ្សែនេះ គឺក្រុមហ៊ុនដែលមានអាជ្ញាប័ន និងមានប្រាក់កក់២០ភាគរយទើបមានសិទ្ធិចូលដាក់ដេញថ្លៃ។ ហើយការដេញថ្លៃទៀតសោទត្រូវតែគិតអំពីស្តង់ដារបច្ចេកទេស និងមានគុណភាព សូមកុំចេះតែដាក់តម្លៃទាបចង់តែពីឈ្នះចង់តែពីបានហើយពេលចាប់ដំណើរការជួសជុលកែលម្អផ្លូវស្រែកត្អូញត្អែរថា ខាតសុំឲ្យអជ្ញាធរជួយគឺមិនអាចទេសូមពិចារណា និងពិនិត្យស្ថានភាពផ្លូវ និងតម្លៃដី ក្រួសក្រហមនិងខ្សាច់ភ្នំ តម្លៃលូកាត់ប្រឡាយ ឲ្យបានច្បាស់លាស់ ជាពិសេសត្រូវធ្វើទៅតាមគម្រោង តាមបទដ្ឋានស្តង់ដាបច្ចេកទេសដែលចុះកិច្ចព្រមព្រៀងរបស់មន្ត្រីលទ្ធកម្មនិងម្ចាស់គម្រោង។

ហើយអ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺគុណភាពផ្លូវនៅពេលកែលម្អរួចតើធ្វើតាមស្តង់ដាបច្ចេកទេសដែរ ឬទើបលទ្ធផលដេញថ្លៃដាក់តម្លៃទាបជាងតម្លៃការប៉ាន់ប្រមាណរបស់ម្ចាស់គម្រោងចាប់ពី៤០ភាគរយរហូតដល់ក្រោម៥០ភាគរយទៅទៀតនោះ។ សូមពិនិត្យមើលទាំងអស់គ្នា។ ១,ឃុំញរ គម្រោងកែរលម្អរផ្លូវក្រាលថ្មបំបែក ប្រវែង១,៧០០ម៉ែត្រ ទទឹង៣,៥០ម៉ែត្រកម្រាស់ថ្មបំបែក០,១៥ម៉ែត្រតម្លៃប៉ាន់ស្មានទឹកប្រាក់១០២,៩១៨,៧០០រៀល។ មានក្រុមហ៊ុនដាក់ ៥សំណើក្រុមហ៊ុនដែលដេញបានគឺក្រុមហ៊ុនហាក់លក្ខិណា ដាក់តម្លៃទាប គឺ៖ ៥០,៦៦០,០០០រៀល។(ក្រោម៥០%) ២,ឃុំខ្សែត្រ គម្រោងកែរលម្អរផ្លូវដីក្រាលក្រួសក្រហម១ខ្សែប្រវែង២,៦០០ម៉ែត្រទទឹង៤ម៉ែត្រកម្រាស់ក្រួសក្រហម០,១៥ម៉ែត្រស្លាកផ្លូវ១តម្លៃប៉ាន់ស្មាន១១៨,៣៣០,០០០រៀល។ មាន៤ក្រុមហ៊ុនដាក់សំណើរក្រុមហ៊ុនដេញបានគឺក្រុមហ៊ុនហាក់លក្ខិណា តម្លៃទាប ៦៤,៧៤០,០០០រៀល(ក្រោម៥០%)។ ៣,ឃុំសំឡី ផ្លូវក្រាលក្រួសក្រហមប្រវែង១,២០០ម៉ែត្រទទឹង៤ម៉ែត្រកម្រាស់០,១៥ម៉ែត្រតម្លៃប៉ាន់ស្មាន៩៥,៤៩៣,៨០០រៀល។ មាន៤ក្រុមហ៊ុនដេញថ្លៃ ក្រុមហ៊ុនម៉ីសម្បត្តិខនស្រ្តាក់សិនដេញបានតម្លៃ៥១,៤៨០,០០០រៀល (លើ៥០%)។ ៤,ឃុំថ្មី ផ្លូវក្រាលខ្សាច់ភ្នំប្រវែង១,៧៥០ម៉ែត្រទទឹង៣,៥០ម៉ែត្រកម្រាស់០,១៥ម៉ែត្រតម្លៃប៉ាន់ស្មាន៨៩,២៨១,៥០០រៀល។ក្រុមហ៊ុនម៉ីសម្បត្តិដេញបានតម្លៃ៤៧,៤៥០,០០០រៀល(លើ៥០%)។ ៥,ឃុំសំយ៉ោង ផ្លូវលំក្រាលខ្សាច់ភ្នំប្រវែង១,៨០០ម៉ែត្រទទឹង៤ម៉ែត្រកម្រាស់០,១៥ម៉ែត្រតម្លៃប៉ាន់ស្មាន៧៥,៧៣២,៥០០រៀល។ ក្រុមហ៊ុនម៉ីសម្បត្តិខនស្រ្តាក់សិនដេញបានតម្លៃទាប៤០,៨៦០,០០០រៀល(លើ៥០%)។ ៦,ឃុំព្រៃធំ ផ្លូវក្រាលខ្សាច់ភ្នំប្រវែង១,៨០០ម៉ែត្រទទឹង៣,៥០ម៉ែត្រកម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន៧៤,១៨២,៧០០រៀល។ក្រុមហ៊ុនអ៊ុវណ្ណៈដេញបាន តម្លៃ៤០,១៤០,០០០រៀល(ក្រោម៥០%)។ ៧,ឃុំព្រះពន្លា ផ្លូវក្រាលខ្សាច់ភ្នំប្រវែង២,០៧០ម៉ែត្រទទឹង៣,៥០ម៉ែត្រកម្រាស់០,១៥ម៉ែត្រតម្លៃប៉ាន់ស្មាន៨៦,៣៧៥,៣០០រៀល។ក្រុមហ៊ុនអ៊ុវណ្ណៈដេញបានតម្លៃ៤៣,០៥៦,០០០រៀល(លើ៥០%)។ ៨,ឃុំបន្ទាយក្រាំង ផ្លូវក្រាលខ្សាច់ភ្នំប្រវែង១,២៥០ម៉ែត្រទទឹង៤ម៉ែត្រកម្រាស់០,១៥ម៉ែត្រនិងដាក់លូកាត់ប្រឡាយ៣កន្លែងតម្លៃប៉ាន់ស្មាន៨៧,៦៥៤,៥០០រៀល។

ក្រុមហ៊ុនពុតកន្ថា ដេញបានតម្លៃ៥០,៣០០,០០០រៀល(លើ៤០%)។ ចំពោះឃុំរាជមន្ទីរ និងឃុំ១ទៀតមិនបានថតទេ។ មហាជនបានរិះគន់ថា ផ្លូវលំដែលជួសជុលកែរលម្អកន្លងមកគឺគ្មានគុណភាពទេធ្វើខាងមុខខូចខាងក្រោយផ្លូវខ្លះទៀតធ្វើបាន២ខែទៅ៣ខែគឺខូចអស់ហើយគឺឡើងគម្រោងធ្វើរហូត។

បើតាមមន្រ្តីលត្ថកម្មម្នាក់បានបង្ហើបឲ្យដឹងថា ផ្លូវលំដែលដេញថ្លៃ ផ្លូវមូលដ្ឋានដែលប្រើប្រាក់ភិភាជរបស់គម្រោងក្រុមប្រឹក្សាឃុំសង្កាត់ក្រសួងកុងត្រាជួសជុលថែទាំតែរយៈពេល៦ខែប៉ុណ្ណោះទើបផ្លូវថ្នល់លំចេះតែខូចនោះកុំឆ្ងល់ពេកទាន។ ប្រជាពលរដ្ឋសំណូមពរសូមឲ្យអាជ្ញាធរខេត្តគួរតែចុះពិនិត្យដំណើរការដេញថ្លៃកែរលម្អរផ្លូវនេះផងមហាជនប្រាប់ថា មានបញ្ហាខុសប្រកតី និងរញ៉ឹករញ៉ែណាស់៕ ដោយ ៖ ភក្តី