សម្តេច​ក្រឡាហោម ស ខេង ចេញ​បញ្ជា​ឲ្យ​បង្ក្រាប​ល្បែង​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបាន​បញ្ជា​ឲ្យអាជ្ញាធរ​រាជធានី​ភ្នំពេញ​បង្ក្រាប​ល្បែង​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ សំខាន់​ល្បែង​បាញ់​ត្រី និង​ល្បែងភ្នាល់​ទឹកភ្លៀង​ដែល​កំពុង​កើតមាន​នៅក្នុង​រាជធានី​ភ្នំពេញ​។

​កត់សម្គាល់ថា សម្តេច ស ខេង បានចេញ​បញ្ជា​បែបនេះ​នៅ​ចំពោះមុខ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង និង​លោក សេ ថេត ស្នងការ​នគរ បាល​រាជធានី​ភ្នំពេញ និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួមទាំង​មន្ត្រី​ដែល​ពាក់ព័ន្ធ ក្នុង​ពិធី ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ​៕