យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១២ ខែមិថុនានេះ រកឃើញយានយន្ដល្មើសច្បាប់៩០៣គ្រឿង និងពិន័យ៦០៤គ្រឿង

ភ្នំពេញ ៖ សម្រាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៩៥៧ គ្រឿង រកឃើញល្មើសច្បាប់៩០៣គ្រឿង (ម៉ូតូ៦៩%) អប់រំ២៩៩គ្រឿង និងពិន័យ៦០៤គ្រឿង ក្នុងយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១២ ខែមិថុនានេះ ត្រួតពិនិត្យរួម បានចំនួន១,៥១៦គ្រឿង, អប់រំ៨១គ្រឿង និងពិន័យ៣១១គ្រឿង។

របាយការណ៍បញ្ជាក់ថា រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៥,២៦៦គ្រឿង រកឃើញយានយន្តល្មើស៦,៩៤៧គ្រឿង (ម៉ូតូ៦៩%) ក្នុងនោះអប់រំ២,៣៥៧គ្រឿង និងពិន័យ៤,៥៩០គ្រឿង៕