សម្រាប់ថ្ងៃទី១២ ខែមិថុនានេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនចំនួន៣០ករណី ឃាត់ខ្លួនមនុស្ស៣៨នាក់នៅទូទាំងប្រទេស

ភ្នំពេញ ៖ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសសម្រាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣០ករណី ឃាត់ខ្លួនមនុស្ស៣៨នាក់។ ក្នុងនោះករណីប្រើប្រាស់១៥ករណី ឃាត់ខ្លួនមនុស្ស១៩​នាក់ និងជួញដូរ១៥ករណី ឃាត់ខ្លួនមនុស្ស១៩​នាក់។

​ការបង្ក្រាប​គ្រឿងញៀន​នៅថ្ងៃនេះ រួមមាន ៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​, ខេត្តបន្ទាយមានជ័យ​, បាត់ដំបង​, កំពង់ធំ​, កណ្តាល​, ក្រចេះ​, ព្រៃវែង​, ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ។ ចំណែកវត្ថុតាង​រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ១១៦,៤២​ក្រាម និង​២៦​កញ្ចប់​តូច៕​