




Real ទិញបានខ្សែការពារម្នាក់ពី Lyon តម្លៃ ៤៧លានផោន

បាល់ទាត់ ៖ ក្លិប Real Madrid បានចុះហត្ថលេខានាំយកខ្សែការពារឆ្វេង Ferland Mendy មកពីក្លិប Lyon ក្នុងកិច្ចសន្យាមួយដែលមានតម្លៃរហូតដល់ ៤៧,១ លានផោន ខណៈក្លិបបានចំណាយពេលរដូវក្តៅនេះអស់ជិត៣០០ លានផោន។
ខ្សែការពារសញ្ជាតិបារាំងវ័យ ២៤ ឆ្នាំរូបនេះបានចុះកុងត្រាជាមួយ Real Madrid រយៈពេល៦ឆ្នាំ ហើយក្លិបនឹងធ្វើពិធីបង្ហាញផ្លូវការនៅ ថ្ងៃទី១៩ មិថុនា ខាងមុខ។
ក្រៅពីទិញបានកីឡាករខាង ក្លឹបក៏បានចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក Eden Hazard ពីក្លិបតោខៀវ Chelsea សម្រាប់តម្លៃខ្លួន១៥០ លានផោននិងខ្សែប្រយុទ្ធ Luka Jovic មកពី Eintracht Frankfurt សម្រាប់តម្លៃខ្លួន ៥៣ លានផោន។ក្លឹបនេះក៏បានចុះកុងត្រាទុកមុនទិញយកខ្សែការពារ Eder Militao របស់ Porto តម្លៃ ៤២,៧លានផោន និងខ្សែប្រយុទ្ធវ័យក្មេង Rodrygo តម្លៃ៤០លានផោន ដែលនឹងចូលរួមក្នុងខែកក្កដា៕