រន្ទះបាញ់ស្ត្រី​ម្នាក់ស្លាប់នៅ​ស្រុក​ថ្មពួក ខណៈកំពុងជំ​រះ​ស្មៅ​ដំឡូង​ពេល​មេឃ​កំពុង​ភ្លៀង​

ខេត្តបន្ទាយ​មាន​ជ័យ ​៖​ ស្ត្រី​ម្នាក់​បាន​បាត់បង​ជីវិត​ ដោយសារ​គ្រោះ​ធម្មជាតិ​រន្ទះបាញ់​ បណ្តាល​ឲ្យ​ស្លាប់​ នៅ​ចំណុច​ចំការ​ដំឡូង​មី​ (​ក​ញ្ច​ន់​ប្ញ​ស្សី​)​ ខាងលិច​ភូមិ​គោក​ព្រេច​ ចម្ងាយ​១.០០០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​គោក​ព្រេច​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​ង​នៅ​វេលា​ម៉ោង​៤​កាលពី​ល្ងាច​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៩ម្សិលមិញ​។​

យោង​តាម​របាយការណ៍​របស់​នគរបាល​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា​៖​ស្ត្រី​រង​គ្រោះ​ ឈ្មោះ​ រ៉ាត់​ មុំ​ ភេទ​ស្រី​ អាយុ​ ៣៤​ឆ្នាំ​ រស់នៅ​ភូមិ​គោក​ព្រេច​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​។​ មុន​ពេល​កើតហេតុ​ផ្ទៃមេឃ​មាន​ធ្លាក់​ភ្លៀង​ស្រិចៗ​ លាយឡំ​ជាមួយ​និង​ផ្គរ​រន្ទះ​យ៉ាង​ខ្លាំង​ ស្រប​ពេល​នោះ​ជន​រង​គ្រោះ​ និង​ប្តី​កំពុង​តែ​ជំ​រះ​ស្មៅ​ដំឡូង​មី​ ដែល​គាត់​បាន​ប្រ​វ៉ាស់​ដៃ​គ្នា ខណៈ​ពេល​កំពុង​តែ​ជំ​រះ​ស្មៅ​ក្នុង​ចម្ការ​ ជាមួយ​អ្នកចម្ការ​នៅ​ភូមិ​ជាមួយ​គ្នា​ ក៏​ស្រាប់តែ​រន្ទះ​បាន​បាញ់​ស្ត្រី​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ នៅ​នឹង​ចម្ការ​​។​

​​បើ​តាម​ការ​ពិនិត្យ​កោសលវិច្ច័យដែល​មាន​លោក​មេ​ភូមិ​ និង​ គ្រូពេទ្យ​ ព្រមទាំង​ប្រជាពលរដ្ឋ​ ចូលរួម​ផង​ដែរ​ បានបញ្ជាក់ថា ជន​រង​គ្រោះ​ គឺ​ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​ប្រាកដ​មែន​ ដោយជន​រង​គ្រោះ​មាន​ឆេះ​អាវ​ ខ្លួន​ជន​រង​គ្រោះ​ក៏​មាន​ខ្មៅ​ជាំ​ ក្រោយ​ពី​ពិន​ត្យ​រួច​ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​