




ជំនន់ទឹកភ្លៀងនៅភាគខាងត្បូងប្រទេសចិន សម្លាប់មនុស្ស៤៩នាក់ស្លាប់ និង១៤នាក់ទៀតបាត់ខ្លួន

ថ្ងៃចេញផ្សាយៈ June 13, 2019
ចិន ៖ ក្រុមអាជ្ញាធរចិនបាននិយាយថា បន្ទាប់ពីភ្លៀងធ្លាក់ដ៏ខ្លាំងនៅភាគខាងត្បូងប្រទេសបានបង្កគ្រោះទឹកជំនន់ បណ្តាលឲ្យមនុស្ស៤៩ នាក់បានបាត់បង់ជីវិត និង១៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
ពួកគេបាននិយាយថា លំនៅឋានជាង៧ពាន់ខ្នងបានដួលរលំ ហើយមនុស្សចំនួន ៣សែននាក់ត្រូវបានជម្លៀសខ្លួន។ ការខាតបង់ផ្នែកសេដ្ឋកិច្ចត្រូវបានគេកំណត់ចំនួនប្រហែល ១ម៉ឺនលានយ័នស្មើនឹង ១ពាន់ ៤រយលានដុល្លារអាមេរិក។ ក្រុមមន្ត្រីនិយាយថា ទឹកជំនន់, បំណាក់ដី និងលំហូរល្បប់ភក់ជាច្រើនលើកពីទឹកភ្លៀង បានប៉ះពាល់ដល់មនុស្សចំនួនជាង ៤លាន ៥សែននាក់នៅក្នុងខេត្តចំនួន៨៕