អភិបាលរាជធានីចុះដោះស្រាយបញ្ហាទឹកលិចនៅតំបន់មុខព្រលានយន្តហោះ

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ទី១៣ ខែមិថុនា ឆ្នាំ​២០១៩នេះ បាន​ដឹកនាំ​មន្ទីរ​ជំនាញ អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្រ្ដី​ជំនាញ​រដ្ឋបាល​រាជធានីភ្នំពេញ ចុះ​ពិនិត្យ​ស្ថានភាព​ស្ថាបនា​លូ កាយ​ប្រឡាយ​បើក​មុខទឹកស្ថិតក្នុង​ភូមិសាស្ត្រខាងជើងព្រលានយន្តហោះអន្តរជាតិភ្នំពេញ សង្កាត់​កាកាបទី១ កាកាបទី២ ខណ្ឌ​ពោធិ៍​សែនជ័យ និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែនសុខ​។

ក្នុងឱកាសចុះពិនិត្យនេះ លោកអភិបាលរាជធានីភ្នំពេញក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ជំនាញ ដែលចុះ​ដោះស្រាយ​ផល​ប៉ះពាល់ ក្នុង​ការ​ស្ថាបនា​គម្រោង​នា​នា​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ស្ថាបនា​៕