ពួនសម្ងំសេពគ្រឿងញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តរតនគិរី៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន គ្រាដែលបុរសរូបនេះ សម្ងំសេពគ្រឿងញៀន ក្នុងបន្ទប់ផ្ទះសំណាក់ម្នាក់ឯង។

នៅថ្ងៃទី១២ ខែមិថុនាឆ្នាំ២០១៩ វេលាម៉ោង១៩.៤៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការរដ្ឋានខេត្ត បានចុះត្រួតពិនិត្យធ្វើរដ្ឋបាលក្នុងបន្ទប់លេខ២B នៃផ្ទះសំណាក់ហាវៃ ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័បទល្មើសប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន បុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ គង់ វ៉ាត់ណាត់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី មុខរបរមិនពិតប្រាកដ។ ហើយសមត្ថកិច្ចបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន។

ក្នុងករណីឃាត់ខ្លួននេះដែរ សមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទ០១គ្រឿង ព្រមទាំងម្ភារៈសេពថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យជំនាញ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕ ដោយ ៖ ភួង ផុន