ម៉ិ​ក​ស៊ិ​ក​ដាក់​លក់​យន្តហោះ​ប្រធានាធិបតី​ដើម្បី​ទប់ស្កាត់​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់​

​ម៉ិ​ក​ស៊ិ​ក ៖ ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កលោក Andres Manuel Lopez Obrador បាន​សន្យា នឹង​ប្រើប្រាស់​ប្រាក់​ពី​ការលក់​យន្តហោះ​ប្រធានាធិបតី​របស់លោក​ដើម្បី​ផ្តល់​មូលនិធិ​ដល់​កិច្ចប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់​។​ នេះ​បើ​យោងតាម​ប្រ​ភ​ភ​ពី BBC​។​

​ការ​​ធ្វើដូច្នេះ​បន្ទាប់ពី​ម៉ិ​ក​ស៊ិ​ក​និង​អាមេរិក​កបាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បញ្ចៀស​ពន្ធអាករ​របស់​អាមេរិក​ជា​ថ្នូរ​ដើម្បី​បញ្ឈប់​ការធ្វើ​ចំណាកស្រុក​របស់​អាមេរិក​កណ្តាល​ដោយ​ខុសច្បាប់​ទៅកាន់​សហរដ្ឋអាមេរិក​។​

​ក្នុងអំឡុងពេល​នៃ​យុទ្ធនាការ​ទប់ស្កាត់​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់​មេដឹកនាំ​ឆ្វេងនិយម​បាន​សន្យាថា​នឹង​លក់​យន្តហោះ ហើយនឹង​ប្រើប្រាស់​លុយ​ទាំងនោះ​ទៅ​ជួយ​សហគមន៍​ក្រីក្រ​។ ​លោក​បាន​និយាយថា​ តម្លៃ​ប៉ាន់ស្មាន​នៃ​យន្តហោះ Boeing 787 Dreamliner គឺ ១៥០ លាន​ដុល្លារ​។​

​គួរ​បញ្ជាក់ថា យន្ដហោះ​នេះ​ត្រូវបាន​គេ​ដាក់លក់​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ប៉ុន្តែ​មិនទាន់មាន​ការចាប់អារម្មណ៍​ទិញ​ពី​អ្នកណា​នោះឡើយ ហើយយន្តហោះ​នេះ​បច្ចុប្បន្នកំពុង​ស្ថិតនៅ​ឃ្លាំង ក្នុង​រដ្ឋ California សហរដ្ឋ​អា​មេ​រិ​ក​។​ ទន្ទឹមនោះម៉ិ​ក​ស៊ិ​ក​ក៏​កំពុង​ស្វែងរក​ការលក់​យន្តហោះ​របស់​រដ្ឋាភិបាល​ចំនួន៦០គ្រឿង ​និង​ឧទ្ធម្ភាគចក្រ៧០គ្រឿងផងដែរ​៕