អគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​ស្ដុក​ប្រេងម៉ាស៊ីន​នៅ​ជិត​រង្វង់​មូល​ផ្សារ​ដើមថ្កូវ

​ភ្នំពេញ ៖ នៅវេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ អគ្គិភ័យ​កំពុង​ឆេះ​ផ្ទះ​ស្ដុក​ប្រេងម៉ាស៊ីន​មួយកន្លែង នៅ​ជិត​រង្វង់​មូល​ផ្សារ​ដើមថ្កូវ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន។

សេចក្ដីរាយការណ៍ភ្នាក់ងារបានឲ្យដឹងថា នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងចេញអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះ ហើយមូលហេតុមិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ៕