ថ្ងៃទី១៣ ខែមិថុនាម្សិលមិញ រកឃើញយានយន្ដល្មើសច្បាប់៨១២គ្រឿង និងពិន័យ៥៦៤គ្រឿងនៅទូទាំងប្រទេស

ភ្នំពេញ ៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,២៨៦ គ្រឿង រកឃើញល្មើសច្បាប់៨១២គ្រឿង (ម៉ូតូ៦៨%) អប់រំ២៤៨គ្រឿង និងពិន័យ៥៦៤គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៣ ខែមិថុនានេះ ត្រួតពិនិត្យរួម បានចំនួន១,៩៣៨គ្រឿង, អប់រំ១៤៧គ្រឿង និងពិន័យ៣៨៩គ្រឿង។

របាយការណ៍បញ្ជាក់ថា រយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៨,៥៥២គ្រឿង រកឃើញយានយន្តល្មើស៧,៧៥៩គ្រឿង (ម៉ូតូ៦៩%) ក្នុងនោះអប់រំ២,៦០៥គ្រឿង និងពិន័យ៥,១៥៤គ្រឿង៕