សម្រាប់ថ្ងៃទី១៣ ខែមិថុនាម្សិលមិញ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសចំនួន៣៣ករណី ឃាត់ខ្លួនមនុស្ស៦៣នាក់

ភ្នំពេញ ៖ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសសម្រាប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៣ករណី ឃាត់ខ្លួនមនុស្ស៦៣នាក់។ ក្នុងនោះករណីប្រើប្រាស់១៩ករណី ឃាត់ខ្លួនមនុស្ស៣៧នាក់ និងជួញដូរ១៤ករណី ឃាត់ខ្លួន២៦នាក់។

​ការបង្ក្រាប​រួមមាន ៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​, ខេត្តបន្ទាយមានជ័យ​, បាត់ដំបង​, កំពង់ចាម​, កំពង់ឆ្នាំង​, កំពង់ស្ពឺ​, រតនគិរី​, ឧ​ត្ត​រ​មានជ័យ​, ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ។ ចំណែកវត្ថុតាង​រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៣៨,៣៣​ក្រាម និង​២០​កញ្ចប់​តូច៕