អ្នកគាំទ្រ​ក្រុម Real ស្រែក​ថា ”​យើង​ចង់បាន Mbappe” ពេល​បង្ហាញខ្លួន Hazard ​

បាល់ទាត់ ៖ អ្នកគាំទ្រ​របស់​ក្លឹប Real Madrid ចង់ឱ្យ​ក្លិប​ចុះហត្ថលេខា​នាំយក Kylian Mbappe ពី Paris Saint Germain នៅ​រដូវក្តៅ​នេះ ក្នុងអំឡុង​ការបង្ហាញ​ខ្លួន​ផ្លូវការ​របស់ Eden Hazard ។​នេះ​បើ​យោងតាម​ប្រភពពី​កាសែត The Sun ។​

​ការបង្ហាញ​ខ្លួន​របស់ Eden Hazard យប់មិញ​នៅឯ​កីឡដ្ឋាន Bernabeu ខណៈ​មាន​អ្នកគាំទ្រ​ចំនួន​៥០.០០០ នាក់​បាននាំគ្នា​ចូលទៅ​កាន់​កីឡាដ្ឋាន​ដើម្បី​មើល​ការចុះហត្ថលេខា​ចុងក្រោយ​រវាង​ក្លិប​និង Hazard​។​

Hazard វ័យ ២៨ ឆ្នាំ​បាន​ចូលរួម​ជាមួយ​ក្លឹប Real Madrid ក្នុងតម្លៃ ១៥០ លាន​ផោន​ខណៈ​ការចំណាយ​ដ៏​ច្រើន​របស់​ក្លឹប Real Madrid នៅតែ​បន្ត​ដើម្បី​យក​កីឡាករ​ល្បីៗ សម្រាប់​ប្រែង​ពាន​ធំៗ​នៅ​រដូវ​កាល​ថ្មី​។​

​ក្រោយ​ចុះ​កុងត្រា​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ បាន​និយាយ​ក្នុងអំឡុងពេល​បទ​បង្ហាញខ្លួន​ថា គេ​នឹង​ព្យាយាម​និយាយ​ទៅកាន់​គាំទ្រ​ជា​ភាសា​អេ​ស្ប៉ា​ញ​។​បន្ទាប់ពី​បាន​ចូលទៅ​ទីលាន​ហើយ​គេ​បាន​ថើប​ផ្លាកសញ្ញា​ក្រុម​នៅ​ពីមុខ​អ្នកគាំទ្រ​។​

​ប៉ុន្តែ​វា​ច្បាស់​ណាស់​ថា​អ្នកគាំទ្រ​​ចង់​ឲ្យលោក Florentino Perez ចុះហត្ថលេខា​នាំយក​កីឡាករ​ផ្សេងទៀត ខណៈដែល​ពួកគេ​ស្រែកថា “​យើង​ចង់បាន Mbappe យើង​ចង់បាន Mbappe!” ។​

Mbappe ដែល​បាន​រក​គ្រាប់​បាល់​ទី ១០០ ក្នុង​អាជីព​របស់គេ​ក៏​ស្ថិតនៅលើ​បញ្ជី​ទិញ​ចូល​នៅ​រដូវក្ដៅ​របស់ Real ផងដែរ​៕