លោកបណ្ឌិត ម៉ៅ ភិរុណ អញ្ជើញជាអធិបតីពិធីប្រកាសតំណែងអភិបាលស្រុកកណ្ដាលស្ទឹង

ខេត្តកណ្ដាល ៖ នៅរសៀលថ្ងៃសុក្រ ១២កើត  ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៩នេះ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល  អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកកណ្ដាលស្ទឹងអាណត្តិទី៣ និងអភិបាល នៃគណៈអភិបាល ស្រុកកណ្ដាលស្ទឹង។

លោក អ៊ូច សាវឿន ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកកណ្ដាលស្ទឹង ជំនួសលោក ប៊ូ ណារ៉េត ដែលត្រូវចូលនិវត្តន៍។ ពិធីនេះក៏មានការអញ្ជើញចូលរួម លោក លោក អភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការសាលាស្រុកសរុបជាង៤០០នាក់។

ក្រុមប្រឹក្សាស្រុកកណ្ដាលស្ទឹងអាណត្តិទី៣ដែលមកគណបក្សប្រជាជនកម្ពុជា ក្នុងនោះលោក ប៊ូ ណារ៉េត ត្រូវតែងតាំងជាសមាជិកក្រុមប្រឹក្សាស្រុកកណ្ដាលស្ទឹង៕