MCL សប្ដាហ៍​ទី​១១​ល្ងាច​នេះ​គូ​ពិសេស ក្រសួងការពារជាតិ ប៉ះ ព្រះ​ខ​ន័​រាជ​ស្វាយរៀង​

បាល់ទាត់ ៖ ការប្រកួត​លី​គ​កំពូល​កម្ពុជា ឬ Metfone Cambodian League បាន​ឈានចូល​សប្ដាហ៍​ទី​១១​ហើយ ដោយ​សប្ដាហ៍​នេះ​មាន​ក្រុម​ខ្លាំងៗ​ប៉ះគ្នា​ជាច្រើន​ដើម្បី​ដណ្ដើម​គ្នា​យក​៣​ពិន្ទុ ក៏ដូចជា​ប្រជែង​កំពូល​តារាង​ផងដែរ​។​

​ដោយឡែក​សម្រាប់​ថ្ងៃ​សៅរ៍​នេះ គូ​ពិសេស​ជាងគេ​គឺ​ក្រុម​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ ត្រូវ​តតាំង​ជាមួយ​ក្រុមព្រះ​ខ​ន័​រាជ​ស្វាយរៀង នៅវេលា​ម៉ោង​៦​ល្ងាច ក្នុង​កីឡដ្ឋាន​ស្តា​ត​ចាស់ ។​

​ចំណែក​២​គូ​ផ្សេងទៀត​គឺជា​ការជួបគ្នា​រវាង យុវជន​បាទី​.១៨​ឆ្នាំ ប៉ះ ណាហ្គា​វើ​លដ៍ នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល ក្នុង​កីឡដ្ឋាន សាលា​បាល់ទាត់​ជាតិ​បាទី ខណៈ អគ្គិសនី​កម្ពុជា ប៉ះ ភ្នំពេញ​ក្រោ​នរ ម៉ោង​៣:៣០​នាទី​រសៀល ក្នុង​កីឡដ្ឋាន អគ្គិសនី​កម្ពុជា​៕