Neymar អាច​នឹង​វិល​ត្រឡប់មក Barca វិញ​នៅ​រដូវក្ដៅ​នេះ​

បាល់ទាត់ ៖ Neymar អាចនឹង​​វិល​ត្រលប់​មកលេង​នៅ Barcelona វិញ​ជាមួយ​លក្ខខណ្ឌ​តម្លៃ​៩០​លាន​ផោន​បូក​ថែម​កីឡាករ​ម្នាក់​ក្នុងចំណោម Ousmane Dembele, Ivan Rakitic និង Samuel Umtiti ។​នេះ​បើ​យោង​ប្រភពពី Dailymail ។​

​របាយការណ៍​ថ្មីៗ​នេះ​នៅ​ប្រទេស​បារាំង​បាន​អះអាងថា​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ ២៧​ឆ្នាំ​រូបនេះ​មើលឃើញ​អនាគត​របស់គាត់​នៅ​កន្លែង​ផ្សេង​ហើយ​ថា PSG នឹង​អនុញ្ញាត​ឲ្យ​គេ​ចាកចេញ​បើ​មាន​ក្លិប​ណា​ឲ្យ​តម្លៃ​ខ្ពស់​។ ហើយ ប្រធាន​ក្លឹប PSG លោក Al-Khelaifi បានប្រកាស​លក់ Neymar ចេញ​ហើយ​នៅ​រដូវក្ដៅ​នេះ ដោយ​អះអាងថា​លោក​មិន​ទុក​កីឡាករ​ណា​ជា​តួឯក​តែម្នាក់ឯង​ឡើយ​។​

​យោងតាម​កាសែត Globe Sports បានឱ្យដឹងថា​ក្លឹប Barcelona បានធ្វើ​កិច្ចចរចា​ជាមួយ​មន្ត្រីជាន់ខ្ពស់​រប​ស់​ក្លិប PSG ហើយ​មាន​ទំនុកចិត្ត​ក្នុងការ​ធ្វើឱ្យ Neymar វិល​ត្រលប់​មកវិញ​នៅ​រដូវក្តៅ​នេះ​។​​ប្រភព​ដដែល​បាន​អះអាង Barcelona បាន​ត្រៀម​ដាក់​តម្លៃ​ខ្លួន​៩០​លាន​ផោន អម​ជាមួយ​ការ​ថែម​ឲ្យ​កីឡាករ​ម្នាក់ទៀត​ក្នុងចំណោម​កីឡាករ​ល្អៗ​៣​នាក់​ដូចជា Ousmane Dembele, Ivan Rakitic និង Samuel Umtiti​។​

Neymar កំពុងតែ​រងរបួស​ស​រ​សៃ​ពួរ​កជើង​ជាថ្មី​នឹង​បាន​អវត្តមាន​នៅ​ការប្រកួត Copa America កាលពី​ដើមខែ​នេះ ហើយ​បាន​ស៊ុត​បញ្ចូល​ទី ៥១ គ្រាប់​ក្នុងការ​បង្ហា​ខ្លួន​៥៨​ប្រកួត​សម្រាប់​ក្រុម PSG នឹង​បានឈ្នះ​ពានរង្វាន់ Ligue 1 ពីរ​រដូវ​កាល​ជាប់​គ្នា​៕