Man Utd ត្រៀម​​ដំឡើង​ប្រាក់​ឈ្នួល​បំបែក​កំណត់ត្រា​ឲ្យ Pogba

បាល់ទាត់ ៖ ប្រភពពី​សារព័ត៌មាន Daily Mail បាន​ឲ្យ​ដឹងថា​លោក Ed Woodward អនុប្រធាន​ក្លឹប​បិសាច​ក្រហម Manchester United បាន​ត្រៀម​ផ្តល់​កិច្ចសន្យា​ថ្មី​ដើម្បី​ចងជើង​ខ្សែបម្រើ Paul Pogba ឲ្យ​ស្នាក់នៅ​បន្ត ដែល​កិច្ចសន្យា​នោះ​នឹងដំឡើង​ប្រាក់​ឈ្នួល​ពលកម្ម​បំបែក​កំណត់ត្រា​ខ្ពស់បំផុត​របស់​ក្លឹប​ទៀតផង​។​

​ប្រភព​ដដែល​បញ្ជាក់ថា​លោក Ed Woodward នឹង​ត្រៀម​ដំឡើង​ប្រាក់​ឈ្នួល​ដែល​បច្ចុប្បន្ន កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​ទទួលបាន​ត្រឹមតែ ២៩​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍ នឹង​ដំឡើង​ដល់​ទៅ ៥០​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​ដែលជា​ចំនួន​កំណត់ត្រា​កីឡាករ​ទទួល​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​របស់​ក្លឹប​ទៀតផង ខណៈ​ចំនួន​នេះ​លើស​ប្រាក់​ឈ្នួល​របស់ Alexis Sanchez ដែល​រកបាន ៤០​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​។​

​គួរ​បញ្ជាក់ថា ការដំឡើង​ប្រាក់​ឈ្នួលឲ្យខ្សែបម្រើ​ជួយ​ឲ្យ​ជម្រើសជាតិ​បារាំង​លើក​ពាន FIFA World Cup ឆ្នាំ​កន្លងទៅ​ខាងលើ ​ បន្ទាប់ពី​ក្លឹប Real Madrid និង Juventus តាម​ទិញ​ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​លើក​នេះ ៕