UEFA ច្រានចោល​បណ្ដឹងឧទ្ធរណ៍​របស់ Neymar

បាល់ទាត់ ៖ សហព័ន្ធ​បាល់ទាត់​អ៊ី​រ៉ុ​ប​(UEFA) បាន​ច្រានចោល​បណ្ដឹងឧទ្ធរណ៍រ​បស់ Neymar ទល់នឹង​ការពិន័យ​មិន​ឲ្យ​លេង​ក្នុង​ពានរង្វាន់ Champions League បី​ប្រកួត​នៅ​រដូវ​កាល​ក្រោយ​ហើយ​។ ​​ការច្រានចោល​បណ្ដឹងឧទ្ធរណ៍​របស់ UEFA នេះ​គឺ​មានន័យថា Neymar នៅតែ​មិនបាន​លេង​ក្នុង​Champions League រដូវ​កាល​ក្រោយ​ដល់​ទៅ​បី​ប្រកួត​ដដែល​។​

PSG បានដាក់​ពាក្យបណ្ដឹង​ឧទ្ធរណ៍​ចំពោះ​សេចក្ដី​ថ្លែង​ការពិន័យ​របស់ UEFA អំឡុង​ពេលដែល​កីឡាករ​រូបនេះ​បានបង្ហាញ​សម្ដី​មិន​សមរម្យ​អំឡុង PSG ប្រកួត​ចាញ់ Man Utd កាលពី​រដូវ​កាល​មុន​។​

ទោះបីជា​មិនបាន​ជោគជ័យ​ឲ្យ​កីឡាករ​រូបនេះ​ឈ្នះ​ពាក្យ​បណ្ដឹងតប​ក៏ពិតមែន តែ​ការខិតខំ​របស់ PSG យ៉ាងហោចណាស់​អាច​កាត់​បន្ថយ​ឲ្យ​មក​សល់​ត្រឹម​១​ឬ​២​ប្រកួត តែ​គ្រប់យ៉ាង​ត្រូវបាន UEFA បដិសេធ​ទាំងអស់​៕