លោក Luis Enrique លាលែងពីតំណងគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញ

បាល់ទាត់ ៖ លោក Luis Enrique បានលាលែងពីដំណែងគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញហើយ កាលពីម្សិលមិញ ដោយជំនួយការគ្រូបង្វឹកលោក Robert Moreno នឹងជំនួសតំណែងបណ្ដោះអាសន្ន។ នេះបើយោងតាមប្រភពពីកាសែត Marca ។
សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) លោក Luis Rubiales បានប្រកាសថាគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនខាងលើនឹងលាឈប់ពីតំណែងរបស់លោកដោយសារបញ្ហាផ្ទាល់ខ្លួន ដោយមិនទាន់មានអ្នកដឹងច្បាស់ថាជាបញ្ហាអ្វីឡើយ។
គួរបញ្ជាក់ផងដែរថា Luis Enrique បានប្រឡូកចូលបាល់ទាត់ជម្រើសជាតិអេស្ប៉ាញអស់រយៈពេល ១១ខែមកហើយ ក្រោយពីលាលែងពីតំណែងគ្រូបង្វឹកក្លឹប Barcelona នៅខែឧសភា ឆ្នាំ២០១៧៕