Real ដាក់សំណើ​១៣០​លាន​អឺរ៉ូ​ទៅ PSG ទិញ Neymar បូក Bale និង James

បាល់ទាត់ ៖ តាម​ប្រភពពី​សារព័ត៌មាន Mundo Deporivo, Madrid ត្រូវបាន​គេ​រាយការណ៍​ថា Real Madid បានដាក់​សំណើ​ទៅកាន់ Paris Saint-Germain ចំនួន​១៣០​លាន​អឺរ៉ូ​សម្រាប់​តម្លៃ​ខ្លួន Neymar ហើយ​កិច្ច​ព្រម ព្រៀង​នេះ​ក៏​នឹង​បន្ថែម​កីឡាករ​២​នាក់​គឺ James Rodriguez និង Gareth bale ដើម្បី​ឲ្យ ​PSG ជ្រើស​រើសយក​មួយណា​ក៏បាន​។​

​ប៉ុន្តែ​ទោះ​បែបនេះ PSG បាន​បញ្ជាក់ថា ចង់បាន​លុយ​៣០០​លាន​អឺរ៉ូ​ជា​ផ្នែក​មួយ​នៃ​ការដោះដូរ​កីឡាករ​កំពូល​របួស​ស​ញ្ជា​តិ​ប្រេ​ស៊ី​ល​រូបនេះកាន់ទឹកដីអេស្ប៉ាញ​វិញ ខណៈដែល PSG បាន​ទិញ Neymar ពី Barcelona ក្នុងតម្លៃ​២២២​លាន​អឺរ៉ូ​កាលពី​ឆ្នាំ​២០១៧៕