ក្លឹបធំ៣ប្រជែង​គ្នា​ដណ្ដើម​ទិញយកខ្សែការពារ Matthijs de Ligt របស់​ក្រុម Ajax

បាល់ទាត់ ៖ Real Madrid ត្រូវបាន​រាយការណ៍​ថា​ បាន​ចូលរួម​ដើម្បី​ប្រជែង​ទិញយក ខ្សែការពារ Matthijs de Ligt របស់​ក្រុម Ajax ។ ​នេះ​បើ​យោងតាម​ប្រភពពី Dailymail​។​

​ខ្សែការពារ​រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ជាមួយនឹង​ក្លឹប​ល្បីៗ ជាច្រើន​រួមទាំង​ក្លឹប Barcelona, Manchester United និង Paris Saint-Germain ផងដែរ​។​

​របាយការណ៍​ពី​សារព័ត៌មាន RMC Sport បាន​ឲ្យ​ដឹងថា Real ក៏​ចាប់អារម្មណ៍​លើ​ការចុះហត្ថលេខា​ជាមួយ Ligt ផងដែរ ហើយ​បាន​ស្នើសុំ​ព័ត៌មាន​ទាក់ទង​នឹង​ចង់បាន​អ្វីខ្លះ​ដើម្បី​ផ្ទេរ​មក​ទីក្រុង Madrid​។

Real កំពុងមមាញឹក​យ៉ាងខ្លាំង​នៅក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវក្តៅ​នេះ​ដោយ​ទទួលបាន​កិច្ចព្រមព្រៀង​សម្រាប់ Eden Hazard ,Luka Jovic និង Ferland Mendy ក៏ដូចជា​កិច្ចព្រមព្រៀង​ចុងក្រោយ​សម្រាប់ Eder Militao និង Rodrygo ។​

​ទាក់ទង​នឹង​ខ្សែការពារ​កណ្តាល​វិញ Real មាន Sergio Ramos, Raphael Varane, Nacho និង Jesus Vallejo ក៏ដូចជា Militao ផងដែរ​៕