សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ (34th ASEAN Summit) នៅប្រទេសថៃស្តីពីការពង្រឹងមិត្តភាពដើម្បីនិរន្តរភាពនៃការរីកចម្រើន។ នេះបើតាមការបញ្ជាក់ ពីហ្វេសបុកសម្តេចតេជោហ៊ុនសែន នាព្រឹកថ្ងៃនេះ។
សម្តេចតេជោបន្តថា ក្រៅពីសហគមអាស៊ានទាំង១០ គឺកម្ពុជានឹងបន្តពង្រីកមិត្តភាព និងសហប្រតិបត្តិការជាមួយប្រទេសដៃគូថ្មីៗជាច្រើនថែមទៀត ដូចជាកាលពីពេលថ្មីៗកន្លងទៅនេះ ដែលខ្ញុំបានទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី និង តាជីគីស្ថានជាដើម។
សម្តេចបានអរគុណ ដល់បងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សាសុខសន្តិភាព ដើម្បីយើងមានឱកាសអភិវឌ្ឍប្រទេសជាតិ អោយកាន់តែរីកចម្រើន។ សម្តេចបានជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា។
នៅក្នុងសាររបស់សម្តេចតេជោនេះ សម្តេចតេជោ ក៏បានបង្ហាញរូបថតមួយសន្លឹក ជាមួយចៅ១សន្លឹក ដែលថតនៅហុងគ្រី កាលពីថ្ងៃទី ១៣ មិថុនា កន្លងមកនេះ៕