សម្តេចតេជោ ហ៊ុន សែន ធ្វើដំណើរចុះទៅកាន់ខេត្តព្រះសីហនុទាំងយប់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើដំណើរចុះទៅកាន់ខេត្តព្រះសីហនុទាំងយប់ ដើម្បីដឹកនាំការរុករកជនរងគ្រោះនៅក្នុងគំនរអគារ ដែលដួលរលំ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះថា «ពេលនេះខ្ញុំកំពុងធ្វើរដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរុករក និងសង្គ្រោះជាបន្តជាមួយបងប្អូនដែលកំពុងធ្វើការនៅទីនោះស្រាប់»។

សម្តេចតេជោ ក៏បានអំពាវនាវដល់សប្បុរសជនមេត្តាជួយជាថវិកាដល់គ្រួសារនៃអ្នកបាត់បង់ជិវិត និងអ្នករបួសក្នុងហេតុការណ៍នេះ៕