កម្ពុជានឹង​បញ្ជូន​កីឡា​ចំនួន​៥​ប្រភេទ​ទៅ​ចូលរួម​ការប្រកួត​កីឡា​សិស្ស​អាស៊ីអាគ្នេយ៍​នៅ​ឥណ្ឌូនេស៊ី​

កីឡា ៖ កម្ពុជា​នឹង​បញ្ជូន​កីឡា​ចំនួន​៥​ប្រភេទ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​សិស្ស​អាស៊ីអាគ្នេយ៍ លើក​ទី​១១ «11th ASEAN School Games 2019» ដែល​នឹង​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីក្រុង Semareng – Central Java ប្រទេស​ឥណ្ឌូនេស៊ី​។​

​កីឡា​ចំនួន​៥​ប្រភេទ​ដែល​កម្ពុជា បញ្ជូន​ទៅនោះ​រួមមាន កីឡាវាយកូនឃ្លីលើតុ​,​កីឡាអត្តពលកម្ម​,​កីឡាហែលទឹក​,​កីឡា​វាយ​សី និង កីឡា​វាយ​កូន​បាល់​។​

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​មាន​ប្រទេស​ចំនួន ១០​ចូលរួម រួមមាន​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី​, ថៃ​, វៀតណាម​, ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា​, កម្ពុជា​, ព្រុយ​ណេ​, ឡាវ​, ហ្វីលីពីន និង​សិង្ហ​បុរី ខណៈ​ទី​ម័​រ​ខាងកើត ពុំមាន​វត្តមាន​ឡើយ​៕