កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៩

​កីឡា ៖ យោងតាម​ការបញ្ជាក់រ​បស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ឲ្យ​ដឹងថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ កីឡាហែលទឹក «​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​» លើក​ទី​៤៣ ឆ្នាំ​២០១៩ រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩​ខាងមុខនេះ ដែល​ត្រូវ​រៀបចំ​ធ្វើឡើង​នៅ ពហុកីឡាដ្ឋាន​មរតក​តេ​ជោ ទល់មុខ​វិមាន​ឈ្នះ​ឈ្នះ រាជធានី​ភ្នំពេញ ។​

​ព្រឹត្តិការណ៍​ខាងលើនេះ​នឹងមាន​ការចូលរួម​ពី កីឡាករ កីឡាការិនី ចំនួន​៤០៦​រូប មកពី​១០​ប្រទេស ក្នុងនោះ​កម្ពុ​ជាមាន​ចំនួន​២០​រូប និង​បរទេស​មាន​ចំនួន​៣៨៦​រូប​៕