Neymar សុខចិត្ត​ធ្វើ​រឿង​មួយ​​ដើម្បី​ផ្ទេរ​មក Barca វិញ​

បាល់ទាត់ ៖ យោងតាម​ប្រភពពី​សារព័ត៌មាន Spanish publication Sport បាន​ឲ្យ​ដឹងថា Neymar បាន​យល់ព្រម​កាត់បន្ថយ​តម្លៃ​ពលកម្ម​ពាក់កណ្ដាល​ដើម្បី​ផ្ទេរ​ចេញពី Paris Saint Germain មកកាន់ Barcelona វិញ​។​

Neymar បានបង្ហាញ​ចេតនា​ចង់​ចាក​ចេញពី PSG នា​រដូវក្ដៅ​នេះ ដោយ​យល់ព្រម​ជាមួយ​លក្ខខណ្ឌ​ពីរ​ដើម្បី​ផ្ទេរ​មក Barcelona ទី​១​គឺ​រូបគេ​យល់ព្រម​ក្នុងការ​កាត់បន្ថយ​ថ្លៃ​ពលកម្ម​នឿយហត់​ចំនួន​ពាក់កណ្ដាល ហើយ​ទី​២​គេ​យល់ព្រម​ទទួលស្គាល់​នូវ​កំហុស​ដែល​គេ​ចាក​ចេញពី Barcelona ក្នុង​ឆ្នាំ​២០១៧​។​

​ក្រោយ​​លេចឮ​ដំណឹង​នេះ Barca បានដាក់​សំណើ​ពីរ​ក្នុងការ​ទិញយក Neymar មកវិញ ទី​១​គឺជា​មួយ​តម្លៃ​ខ្លួន ៨៩​លាន​ផោន បូក​ជាមួយ​កីឡាករ​ណា​ម្នាក់​ក្នុងចំណោម Ivan Rakitic, Ousmane Dembele និង Samuel Umtiti រីឯ​មួយទៀត​នោះ​គឺ​តម្លៃ​ខ្លួន ៩០​លាន​ផោន​ជាមួយ​ការបន្ថែម​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Philippe Coutinho​។​ប៉ុន្តែ​ទោះ​បែបនេះ​ក្ដី PSG នឹងមិន​ព្រម​លក់​ក្នុងតម្លៃ​នេះឡើយ​។​

​គួរ​បញ្ជាក់ថា Neymar បាន​ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​នៅលើ​លោក បន្ទាប់ពី​ចាកចេញ​ពី Barcelona ទៅកាន់​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Paris នៅ​ឆ្នាំ​២០១៧ ជាមួយ​តម្លៃ​ខ្លួន ២២២​លាន​អឺរ៉ូ​៕