Man Utd ឈានដល់​កិច្ចព្រមព្រៀង​ទិញយក​ខ្សែការពារ​ម្នាក់​ពី Crystal Palace

បាល់ទាត់ ​៖ Manchester United បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ជាមួយ Crystal Palace ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែការពារ​ស្តាំ Aaron Wan-Bissaka ហើយ ។ ​នេះ​បើ​យោងតាម​ប្រភពពី BBC ។​

​កិច្ចព្រមព្រៀង​នេះ​មានតម្លៃ ៥០​លាន​ផោន​ហើយ​កីឡាករ​ជម្រើសជាតិ​យុវជន​អង់គ្លេស​វ័យ​២១​ឆ្នាំ​រូបនេះ​នឹង​មក​ធ្វើតេស្ត​សុខភាព​ឆាប់ៗ​នេះ មុនពេល​សម្រាក​លម្ហែកាយ​។​

Man Utd បាន​សម្លឹង​ឃើញ Wan-Bissaka ជា​អ្នក​ជំនួស Antonio Valencia រយៈពេល​វែង និង​បានផ្ដល់​ថ្លៃ​នឿយហត់​៨០,០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​។​

Wan-Bissaka បាន​ចូល​ហាត់​នៅ​ថ្នាល Crystal Palace ក្នុង​វ័យ​១១​ឆ្នាំ និង​បាន​ឡើង​ចូល​លេង​ក្នុង​ក្រុម​ធំ​របស់​ក្លិប​នេះ​ក្នុង​ឆ្នាំ​២០១៨៕