ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ាន​ចាប់ផ្ដើម​នៅ​ព្រឹក​នេះ​

កីឡា ៖ ការប្រកួត​កីឡាហែលទឹក «​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ាន​» បានចាប់ផ្តើម​ប្រកួត​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ដល់​ថ្ងៃទី​៣០ ខែមិថុនា ដែលមាន​កីឡាករ កីឡាការិនី​ហែល​ទឹក ៤០៦​នាក់​មកពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ប្រកួតប្រជែង​គ្នា​នៅលើ​ទឹកដី​កម្ពុជា នា​ពហុ​កីឡដ្ឋាន «​មរតក​តេ​ជោ​» ទល់មុខ​វិមាន​ឈ្នះ​ឈ្នះ​។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡាហែលទឹក «​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​»​លើក​ទី​៤៣ នេះ កីឡាករ កីឡាការិនី​ខ្មែរ​ចូលរួម​ចំនួន​២០​រូប និង​មកពី​ប្រទេស​សមាជិក​អាស៊ាន​៩​ផ្សេងទៀត​ចំនួន​៣៨៦​រូប​៕