Liverpool ទិញ​បាន​ខ្សែការពារ​វ័យ​១៧​ឆ្នាំ​ម្នាក់​ពី​ PEC Zwolle

បាល់ទាត់ ​៖ ក្លិប​ហង្ស​ក្រហម Liverpool បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ចុះហត្ថលេខា​នាំយក​ខ្សែការពារ​វ័យ ១៧ ឆ្នាំ Sepp van den Berg ពី​ក្លិប PEC Zwolle សម្រាប់​តម្លៃ​ខ្លួន១,៣ លាន​ផោន​។ ​នេះ​បើ​យោងតាម​ប្រភពពី BBC​។​

​កីឡាករ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​ក៏​ជា​គោលដៅ​សម្រាប់ Ajax, Bayern Munich និង PSV Eindhoven នឹងចូលរួម​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១ ខែកក្កដា​។​តំលៃ​ខ្លួន​សម្រាប់ Van den Berg អាច​កើនឡើង​រហូតដល់ ៤,៤​លាន​ផោន​អាស្រ័យទៅលើ​បង្ហាញខ្លួន​ជា​លើកដំបូង​។​

Van den Berg បានបង្ហាញ​ខ្លួន​ចំនួន ១៥ លើក​សម្រាប់​ក្រុម PEC Zwolle នៅក្នុង​ក្របខ័ណ្ឌ​កំពូល​ហូ​ឡង់​កាលពី​រដូវ​កាល​មុន​។

​គួរ​បញ្ជាក់ថា កីឡាករ​រូបនេះ​នឹង​ក្លាយជា​ការចុះហត្ថលេខា​ជា​លើកដំបូង​របស់ Liverpool នៅ​រដូវក្តៅ​នេះ​នៅពេល​គាត់​ចូលរួម​ជា​ផ្លូវការ​៕