FIFA សម្រេច​ឲ្យ ម៉ា​កាវ ធ្លាក់​ចេញពី​វគ្គ​ជម្រុះ World Cup

បាល់ទាត់ ៖ ទីបំផុត សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បានសម្រេច​ឲ្យ​ម៉ា​កាវ ធ្លាក់​ចេញពី​វគ្គ​ជម្រុះ 2022 FIFA World Cup & 2023 AFC Asian Cup វគ្គ​ជម្រុះ​ជុំ​ដំបូង ជាមួយនឹង​ជម្រើសជាតិ​ស្រីលង្កា ហើយដោយ​ឲ្យ ម៉ា​កាវ ចាញ់​ស្រីលង្ការ​ក្នុង​ជើង​ទី​២​ដោយ​លទ្ធផល ៣​ទល់​០​ដោយ​ស្វ័យ​ប្រវ​ត្តិ​។​

​ជាមួយគ្នា​នោះ​ដែល FIFA បានធ្វើ​ការពិន័យ​ចំពោះ​សមាគម​បាល់ទាត់​ម៉ា​កាវ​សម្រាប់​បដិសេធ​ក្នុងការ​ប្រកួត​ជើង​ទី ២ ​​ជា​ប្រាក់ ១​ម៉ឺន​ស្វី​ស​ហ្វ្រ​ង់​(​ជាង​មួយ​ម៉ឺន​ដុល្លារ​) ។​

​ដូច្នេះ​មាន​ន័​ង​ថា ស្រីលង្កា​នឹង​ចូល​ជុំ​ទី​២​នៃ​ការប្រកួត​បាល់ទាត់ FIFA World Cup 2022 របស់ AFC ហើយនឹង​ចូលរួម​ចាប់​ពូ​ល​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់ AFC នៅ​ទីក្រុង Kuala Lumpur នៅ​ថ្ងៃទី ១៧​ខែកក្កដា​ឆ្នាំ ២០១៩ ៕