រាជរដ្ឋាភិបាលផ្ដល់ប្រាក់រង្វាន់ដល់កីឡា៣ប្រភេទ ក្រោយឈ្នះមេដាយពីការប្រកួតលក្ខណៈអន្ដរជាតិនានា

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់កីឡាករ-កីឡាការិនីជ័យលាភីចំនួន៣ប្រភេទកីឡា រួមមានកីឡាប៉េតង់, តុងហ្គីលម៉ូដូ និងកីឡាសូហ្វតេន្នីស ក្រោយចូលរួមការប្រកួតអន្ដរជាតិចំនួន ៤ព្រឹត្តិការណ៍ ដោយមានទឹកប្រាក់សរុប ៤៧១,១០០,០០០រៀល ។
ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តនេះ បានធ្វើឡើងក្រោមវត្តមាន ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ រួមទាំងមន្ដ្រីក្រោមឱវាទ ប្រតិភូ គ្រូបង្វឹក និងកីឡា៕