សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទីក្រុងហ្សឺណែវ ចាប់ពីថ្ងៃទី ៣-៥ ខែកក្កដា

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩ » ពីថ្ងៃទី៣-៥ ខែកក្កដា ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជកម្មពិភព លោក ទីក្រុងហ្សឺណែវ ប្រទេសស្វីស។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការប្រទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕