រកឃើញ​ក្រុមទី៣ ដែល​កក់កៅអី​នៅវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Copa America

បាល់ទាត់ ៖ បន្ទាប់ពី​ប្រេស៊ីល និង​អាហ្សង់ទីន ក្រុមទី៣ ដែលបាន​ឈានដល់វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ​ពានរង្វាន់ Copa America គឺ ស៊ីលី ដែលបាន​យក​ឈ្នះកូឡុំប៊ី នៅវគ្គ៨ក្រុម​ចុងក្រោយ អម្បាញ់មិញ​នេះ។

ស៊ីលី បាន​យកឈ្នះកូឡុំប៊ី ដោយបាល់​កាត់សេចក្តី១១ម៉ែត្រ​ក្នុង​លទ្ធផល ៥-៤ បន្ទាប់ពី​ចប់ ៩០​នាទី បាន​ត្រឹម ០-០។ Alexis Sanchez ជាអ្នក​បង្ហើយគ្រាប់​បាល់ទី៥ ឱ្យស៊ីលី។ ការប្រកួត​ក្នុងពានរង្វាន់​នេះ ពុំមាន​ការថែម ១៥នាទី ២ដង​ឡើយ៕