រំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា (២៨-មិថុនា-១៩៥១ -២៨- មិថុនា-២០១៩)

ខេត្តក្រចេះ ៖ នៅទីស្នាក់ការគណបក្សខេត្ត នៅព្រឹកថ្ងៃ១២រេាច ខែជេស្ឋ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ សៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩ គណបក្សប្រជាជនខេត្តក្រចេះ បានប្រារព្ធមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩ ) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមវត្តមាន លេាក ពេជ្រ ប៊ុនធិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានខេត្តក្រចេះ និងលេាក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពី សំណាក់ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិការគណៈកម្មាធិការគណបក្សខេត្ត និង លោក លោកស្រី ក្រុមការងារយុវជនគណបក្សខេត្ត ក្រុមការងារចុះជួយឃុំ សង្កាត់ និងគណបក្សក្រុង ស្រុក ឃុំ/សង្កាត់ សាខាបក្សភូមិ សកម្មជនយុវជន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងខេត្ត ប្រមាណជាង ១០០០នាក់ចូលរួមផងដែរ ។
លេាក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះក៏បានអាននូវសុន្ទរកថារបស់ លោកនាយក រដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងក្នុងពិធីមិទ្ទិញខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ ការបង្កើតគណបក្សប្រជាជនដើមី្បផលប្រយោជន៍របស់ប្រជាជន ហើយមកដល់សព្វថ្ងៃនេះ មានអាយុកាល ៦៨ឆ្នាំហើយ ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងបានចូលរួមតស៊ូ រួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា រំដោះប្រទេសជាតិឲ្យរួចផុតពីពួកអាណានិគម ចក្រពត្តិនិយម និងបានផ្តួលរំលំទាំងស្រុងនូវរបបកម្ពុជា ប្រជាធិបតេយ្យប្រល័យពូជសាសន៍ នាថ្ងៃ៧ មករា ១៩៧៩ ។ បានបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មី កសាងមាតុភូមិរបស់ប្រជាជាតិខ្មែរឡើងវិញ។
មានប្រសាសន៍សំណេះសំណាល លេាក ពេជ្រ ប៊ុនធិន បញ្ជាក់ថា រយៈពេលជិត៤០ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជំនះ ៧មករា ៧៩ ក្រោមកិច្ចដឹកនាំរបស់លោកនាយក រដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឲ្យសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យ ក្នុងការកសាង អភិវឌ្ឍន៍មាតុភូមិ និងលើកស្ទួយជីវភាពរបស់ប្រជាជន និង ការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជំរុញការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យប្រកបដោយនិរន្តរភាព ។
លេាក ក៏បានអំពាវនាវដល់គណៈកម្មាធិការគណបក្សនៅគ្រប់ថ្នាក់ មន្ត្រី និងសមាជិកសមាជិកាគ្រប់រូប សូមលើកកម្ពស់ស្មារតីស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមសកម្មភាព ក្នុងការកសាងសមាជិកគណបក្ស ឲ្យកាន់តែរឹងមាំលើគ្រប់វិស័យសំដៅ ស្រូបយក សមត្ថភាពដឹកនាំរបស់បក្ស ឲ្យសម្រេចបាននូវសមិទ្ធផលធំៗ ដេីម្បីជនរួមជាតិទាំងមូល រួមសាមគ្គីគ្នាជាធ្លុងមួយ ជុំវិញរាជរដ្ឋាភិបាលក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងសង្គមជាតិខ្មែរទាំងមូល ព្រមទាំងរក្សាខ្ជាប់នូវឧត្តម គតិស្នេហាជាតិ ស្រឡាញ់ប្រជាជន ពង្រឹងសាមគ្គីភាព ធ្វើតែអំពើល្អ និងជៀសវាងនូវរាល់ទង្វើមិនល្អ ដោយបំពានលើគោលការណ៍គណបក្ស និង ច្បាប់រដ្ឋ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន ៕ ដេាយ ៖ ស៊ាន ចន្ទ័ដា